នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយើងរកឃើញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ចំនួន ១នាក់ និងនាំចូលថ្មី ១នាក់
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយើងរកឃើញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ចំនួន ១នាក់ (សរុប ៣៩នាក់ ក្នុងព្រឹត្តិការ ២៨ វិច្ឆិកា) និងរកឃើញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ធ្វើដំណើរពីប្រទេសជប៉ុន រកឃើញវិជ្ជមានក្រោយធ្វើតេស្តលើកទី២ នៃចត្តាឡីស័ក) និងជាសះស្បើយគ្មាន ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៣៥៦នាក់ ចំនួនសំរាកពេទ្យកើន ៤៩នាក់ និងចំនួនជាសះស្បើយសរុបចំនួន ៣០៧នាក់ដដែល និងស្លាប់គ្មាន សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
គួរំលឹកថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយបានធ្វើតេស្តចំនួន 246645 ស្មើនឹង 14681 ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។ មានបងប្អូនមួយចំនួនបានដាក់ចម្ងល់ថា ហេតុអ្វីបានជាក្រសួងសុខាភិបាល មិនបានបញ្ចេញមុខអ្នកឆ្លងមេរោគកូវីដ១៩ ដូចសព្វមួយដង សម្រាប់លទ្ធផលអ្នកឆ្លង ២នាក់នៅព្រឹកមិញនេះ ដើម្បីបកស្រាយចម្ងល់មួយនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ហេតុផលថា៖ “យើងដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយយើងគោរពសិទ្ធិរបស់បុគ្គល។ ដាក់ត្រឹមឈ្មោះសិន នៅពេលយើងគ្រប់គ្រងបានទាំងស្រុងហើយ យើងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។ អរគុណនូវការយោគយល់លើបញ្ហានេះ ម្យ៉ាងយើងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់បុគ្គលដែរ គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ”។
សូមរំលឹកថា អ្នកឆ្លង ២ករណីនៅព្រឹកនេះ គឺជាអ្នកមកពីក្រៅប្រទេសម្នាក់ និងម្នាក់ទៀតឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០៕ អរគុណសន្តិភាព