Detail Top Banner

អគ្គិភ័យ​ឆាបឆេះ​ ឃ្លាំងស្ដុកទំនិញ​ ក្រុម​ហ៊ុន​​​ អ៉ិ​នធើណល យូនៀន អ៉ិនដាសស្រ្ទី ស្ថិតនៅក្នុ​ងភូមិព្រៃខ្វាវ ឃុំរកាកោះ រយៈពេល​ប្រមា​ណ​ ៣០នាទី​ អស់ទឹកប្រាក់ ជិត​ ២០​មុឺនដុល្លា​អាមេរិក​

ខេត្តកំពង់ស្ពឺ​៖​ មានករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម ក្រុម​ហ៊ុន​ អ៉ិនធើណល យូ​​នៀន អ៉ិនដាសស្រ្ទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោ​ង១០និង០០នាទីព្រឹក​ តាមការបញ្ជាក់​ គ្រោះ​អគ្គិភ័យ​ឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារៈគ្រាប់ស្នោ កាវស លឿង តាំងប៉ាវ តាមការឱ្យដឹ​ង​បន្ថែម​ ពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទស្រី ជនជាតិចិន​ ទីតាំង​ខាងលេី​គឺជាឃ្លាំងស្ដុកវត្ថុធាតុដេីម​ សម្រាប់​ផលិត​ខ្សែក្រវាត់​ ក្នុង​គ្រោះ​អគ្គិភ័យ​នេះបង្កការខូចខាតសម្ភារៈ​ រួមមាន​ ឆេះឃ្លាំងទំហំ ៤២ម៉ែត្រគុណនឹង៣៦ម៉ែត្រ និងសម្ភារៈប្រើប្រាស់ក្នុងឃ្លាំង ឆេះអស់ទាំងស្រុង ។
តាមការប៉ាន់ស្មានបឋម​ ការខូចខាតសម្ភារៈ​គឺ​អស់ទឹកប្រាក់​ ប្រមាណ​ជិត​ ២០​មុឺនដុល្លា​អាមេរិក​ ហើយកិច្ច​ប្រតិបត្ដិការ​ជួយសង្គ្រោះ​ កំលាំង​នគរ​បា​ល​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧​គ្រឿង រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៥គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស ចំនួន ១គ្រឿង ។
តាមលទ្ធផលស្រាវជ្រាវជំហានដំបូង​ មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដ​អគ្គីសនី​ (ទុស្សេខ្សែភ្លេីង)​ ក្នុងឃ្លាំង​ដែលតភ្ជាប់បន្ថែម ។
សមត្ថកិច្ច​សំណូមពរ ដល់បណ្ដាម្ចាស់រោងចក្រ​ សហគ្រា​ស​ សិប្បកម្ម​ និងលំនៅដ្ឋានប្រជាពលរដ្ឋ​ ទាំ​ងអស់​គួរគប្បី​ ពិនិត្យ​យកចិត្ដទុកដាក់​ខ្ពស់​បំផុ​ត​លេី​បច្ចេកទេស​ក្នុងការតចរន្ដបណ្ដាញអគ្គីសនី​ ក្នុ​ងរោងចក្រ​ សហគ្រាស​ សិប្បកម្ម​ លំនៅ​ដ្ឋា​ន​​ផ្ទាល់​ គួរជ្រេីសរេីស​ អ្នកមានបទពិសោ​ធន៍​ពិតប្រាក​ដ​ ជៀសវាង​ការបង្កហានិភ័យ​ និ​ងបំផ្លាញទ្រព្យសម្បត្ដិ​ ៕
អត្ថបទដែលជាប់ទាក់ទង