លោកជំទាវ ឱ វណ្ណឌីន “ការគ្រប់គ្រងស្ថានការណ៍ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន ឬ មិនបាន គឺអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ “

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា ការគ្រប់គ្រងស្ថានការណ៍ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន ឬ មិនបាន គឺអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មានឆន្ទ: និងបង្ហាញអត្តសញ្ញាណ ចូលខ្លួនមកធ្វើតេស្តយកសំណាក ដើម្បីជួយជម្រុញប្រតិបត្តិការរុករក ទប់ស្កាត់ បានលឿនបំផុត ការចម្លងបន្តៗគ្នា។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ស្អែកនេះ នឹងមានការធ្វើតេស្តយកសំណាកជាលើកទី៣ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយការរងចាំលទ្ធផលយកសំណាក ចេញលទ្ធផលបែបណា ក្រសួងសុខាភិបាល នឹងជូនព័ត៌មានជាបន្តបន្ទាប់ ហើយការវាយតម្លៃ និងសន្និដ្ឋាន គឺក្រសួងសុខាភិបាល នឹងសម្រេចជាផ្លូវការ តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ by AKP
