ប្រាប់ហើយថា កុំឲ្យឆាប់ជឿគេពេក រឿងពិតនៅទីនេះ
រហូតដល់ម៉ោង ០៨:០០ព្រឹកមិញនេះគឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ចំនួន ១នាក់ (សរុប ៤០នាក់ ក្នុងព្រឹត្តិការ ២៨ វិច្ឆិកា) និងរកមិនឃេីញមានករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ ហើយអ្នកជាសះស្បេីយក៏គ្មានដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣៥៧នាក់ ចំនួនសំរាកពេទ្យកេីន ៥០នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជាប្រចាំ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៤៨៧៥៧ សស្មេីនឹង ១៤៨០៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
បន្ថែមពីលើរឿងជម្ងឺកូវីដ-១៩នេះ ក៏មានបុរសម្នាក់ដែលជាអ្នកធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ឡុង លីវ បានភ្លាត់ជើងធ្លាក់ពីជាន់ទី៥ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បច្ចុប្បន្នកំពុងសង្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានតាមរយៈតេឡេក្រាមឲ្យដឹងថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បច្ចុប្បន្ន បានដឹងខ្លួនហើយ និងនិយាយបានខ្លះៗ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។
តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មកដោយសារភាពរវើយរវាយរបស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់ថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។
លោកជំទាវបានបញ្ជាក់បន្ថែមថា ការធ្វើតេស្តទឹកនោមគាត់ គឺរកឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។
ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕