Detail Top Banner

បេីដូចអ្វីដែលក្មេងស្រីបានរៀបរាប់​ប្រាប់សមត្ថកិច្ច​មែន​នោះ គឺពិតជាសាហាវឃោរឃៅ​និងគួរឱ្យសង្វេគខ្លាំងណាស់

ខេត្តបាត់ដំបង៖ តាមបទ​បញ្ជារបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែល​មានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការរួមគ្នាជាមួយ​សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ​មានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិ​ការ​​ បានធ្វេីការនាំខ្លួន​បុរសចំនួន ២នាក់​មក​សាកសួរ​ នៅ​ពេលបានទទួល​នូវពាក្យបណ្តឹងរប​ស់ស្រ្តីឈ្មោះ​ លុយ​ ស្រីពេជ្រ​ អាយុ​២១ឆ្នាំ​ រស់​នៅភូមិអូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ជាម្តាយកុមារី​​រងគ្រោះ ពី​ករ​ណីឪពុកបង្កេីតនិងពូបង្កេីត​រួមគ្នារំ​លោ​ក​សេពសន្ធវ:កូនស្រីរបស់ខ្លួន​ដែលទេីបមានអាយុត្រឹមតែ ៣ឆ្នាំតែប៉ុ​ណ្ណោះ។
បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ ហួន​ ហូ​រ​​ អាយុ​៣១ឆ្នាំ រស់នៅភូមិ​អូរតានប់​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ ហួន​ ឧត្តម​ ហៅដំ​ អាយុ​១៨ឆ្នាំ​ មានទីលំនៅភូមិ​សង្កាត់ជាមួយគ្នា​ ត្រូវ​​ជា​ប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីត​របស់កុមារី​រងគ្រោះ។
ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង​ ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី​​រងគ្រោះឈ្មោះ(ច.​ណ)បានឆ្លេីយបញ្ជាក់ថា​ រូបគេពិតជាត្រូវ​បាន​ឪពុកបង្កេីត​រួមគ្នាជាមួយពូបង្កេីតខាងលេីនេះ​ ចាប់​រំ​លោភសេព្វសន្ធវៈ​ចំនួន ២ដងក្នុងអំឡុង​ពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លេីយ​សារភាពអំពី​សកម្មភាពរបស់ខ្លួននៅឡេីយទេ នៅចំពោះមុខ​សមត្ថកិច្ចនគរបាល​តែយ៉ាងណាក៏ដោយក្នុង​ពេលឃាត់ខ្លួនបុរសទាំងពីរ​នេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួននៅជាមួយបុរស​ទាំងពីរ​នេះផងដែរ។
នៅថ្ងៃទី១១​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ សមត្ថកិ​ច្ចនគរ​បាលក្រុងបាត់ដំបង​ បានរៀប​ចំសំណុំរឿងបញ្ជូន​ជនសង័្សយ​ទាំង​ពីរ​មក​កាន់ការិយាល័យជំនាញ​ដេីម្បី​ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់​។
ប្រសិនបេីការស្រាវជ្រាវ​ឃេីញថា​ បុរសទាំងពីរ​បានធ្វេីសកម្មភាពដូចការបញ្ជាក់អះ​អាងរបស់កុមារី​រងគ្រោះមែននោះគឺ​ពិតជាសា​ហាវឃោរ​ឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី​នេះណាស់៕
អត្ថបទដែលជាប់ទាក់ទង