អធិការដ្ឋាននគរបាលក្រុងបាវិត ប្រកាសពីការតាមចាប់ខ្លួនជនខិលខូចបានយកឈ្មោះលោកអភិបាល នៃគណៈអភិបាលក្រុងបាវិត និងឈ្មោះលោកអធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដើររៃអង្គាស

សេចក្តីជូនដំណឹងបន្ទាន់៖ អធិការដ្ឋាននគរបាលក្រុងបាវិត មានកិត្តយសូមជំរាបជូនដំណឹងដល់សាធារណ:ជនអោយបានជ្រាបថា៖ កាលពីពេលថ្មីនេះមានជនខិលខូចបានយកឈ្មោះលោកអភិបាល នៃគណ:អភិបាលក្រុងបាវិត និងឈ្មោះលោកអធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដើររៃអង្គាសលុយពីបងប្អូនអាជីវកក្នុងក្រុងបាវិត ថាប្រមូលថវិការដើម្បីយកទៅជួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សុំាងកូវិដ១៩ ។

ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបើសិនជាបងប្អូនបានឃើញជននេះធ្វើសកម្មភាពដូចបានជម្រាបជូនខាងលើ សូមមេត្តាឃាត់ខ្លួនជាបន្ទាន់ និងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបងប្អូន។
បច្ចុប្បន្នសមត្ថកិច្ចក្រុងបាវិតកំពុងស្រាវជ្រាវ និងចាប់ខ្លួនជនទាំងនេះចាត់ការតាមច្បាប់ ។
សូមបងប្អូនទំនាក់ទំនងមកលេខ
0977780086អធិការដ្ឋាននគរបាលក្រុងបាវិត សូមអរគុណ


