ពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងក្នុង”សហគមន៍ ២៨​ វិច្ឆិកា​” ទេ​ យើងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ចំនួន​ ២នាក់

រហូតដល់ម៉ោង​ ០៨:២០​ព្រឹក​ ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុង”សហគមន៍ ២៨​ វិច្ឆិកា​” ទេ​ (តេស្តបានចំនួនប្រមាណ ៣៥%នៃចំនួនសំណាកទាំងអស់) និង​យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ចំនួន​ ២នាក់ (ជនជាតិ​ខ្មែរត្រលប់មកពីប្រទសម៉ាលី​ និងជនជាតិហ្សកដានីមកពីប្រទេសហ្សកដានី)​ និងជាសះស្បេីយ​គ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន ៣៥៩នាក់ ​ចំនួនសំរាកពេទ្យ​កេីន ៥២នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ដដែល​ និងស្លាប់គ្មាន​។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៥៨៤០០ ស្មេីនឹង​ ១៥៣៨០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង