រថយន្ដ ២គ្រឿងត្រូវអគ្គិភ័យឆាបឆេះទាំងពាក់កណ្ដាលយប់ បណ្ដាលមកពីការឆ្លងចរន្ដប្រព័ន្ធបញ្ជាក្នុងរថយន្ដ
ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះរថយន្ដ ២គ្រឿងនៅគោលដៅផ្សេងគ្នានៅក្នុងខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យមានការឆោឡោទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ ៖
កាលពីវេលាម៉ោង ០១និង០០នាទីយប់ មានករណីឆេះរថយន្ត ១គ្រឿង នៅត្រង់ចំណុចលេីផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ម្ចាស់កម្មសិទ្ធមានឈ្មោះ គីម សុធាន រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ គោលបំណងទៅដឹកបន្លែទៅផ្សារដេីមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ ។
រថយន្ត ម៉ាក់នីសាន់ ស្លាកលេខ ភ្នំពេញ 2AV-8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។
កាលពីវេលាម៉ោង០០:៤៥នាទី លើផ្លូវជាតិលេខ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆេះរថយន្ដចំនួន ១គ្រឿង ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ.ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រថយន្តម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស សេរីឆ្នាំ១៩៩៨ ស្លាកលេខ ភ្នំពេញ 2F-2205 ខណៈពេលកំពុងបើកបរលើផ្លូវលេខ៤៤ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។
ប្រតិបត្ដិការនេះកំលាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ៖
១-រថយន្ដអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ។
២-រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០១ឡាន ។
ករណីទាំងពីរខាងលេីមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡេីយ ប៉ុន្តែបានបំផ្លាញទ្រព្យសម្បត្ដិ គឺ រថយន្ដឆេះខូចខាតទាំងស្រុង សំណូមពរ បងប្អូនម្ចាស់យានយន្ត ឬជាងជួសជលរថយន្ដ តុបតែងគ្រឿងបំពាក់គ្រប់ប្រភេទ មេត្ដាអនុវត្តឲ្យបានតាមលក្ខណៈស្ដង់ដារ បទដ្ឋានបច្ចេកទេសយានយន្ត ៕ អរគុណសន្តិភាព