ព្រឹកនេះ​ ក្រសួងសុខាភិបាលប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ទេ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ២នាក់​

គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២០នេះ​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ទេ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ២នាក់​ ៖

រហូតមកដល់ម៉ោង​ ០៩:៣០​ព្រឹក​ ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ទេ​ ​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប​ ៣៥៩នាក់​​​​ដដែល​ ជាសះស្បេីយ​ចំនួន​ ២នាក់​ ដូច្នេះចំនួនសំរាកពេទ្យ​នៅសល់ ៥០នាក់​​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣០៩នាក់​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៦០១៦៣ ស្មេីនឹង​ ១៥៤៨៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង