យោងទៅតាមសភាពការណ៍ នៃការពិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសូមទៅរដ្ឋមន្ត្រីក្រសួងអប់រំ ពិចារណាជំរើសទី៣
ភ្នំពេញ៖ បើទោះជាយ៉ាងណា ប្រសិនបើស្ថានភាពស្ងប់ស្ងាត់ទៅវិញមុនពេលកំណត់ ការប្រឡងនឹងត្រូវប្រព្រឹត្តិទៅតាមការព្រៀងទុក តែបើបញ្ហានៅតែបន្ត សម្តេច ឱ្យក្រសួងអប់រំ ពិចារណារៀបចំការប្រឡងនៅតាមវិទ្យាល័យរៀងៗខ្លួន និងឱ្យក្រសួងអប់រំមានជំរើស ក្នុងការពិចារណា ដោយយកពិន្ទុឆមាសទាំងពីរ ធ្វើជា លទ្ធផលនៃការប្រឡងទុតិយភូមិ(បាក់ឌុប)សម្រាប់សិស្សថ្នាក់ទី១២ តែម្តង ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្តីថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលបានបញ្ចប់មុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ ដោយយោងទៅតាមសភាពការណ៍ នៃការពិត។
យោងតាមសេចក្តីថ្លែងការរបស់ សម្តេច ដោយផ្ទាល់ នាព្រឹកនេះ បានឱ្យដឹងថា បើទោះបីជាព្រឹត្តិការណ៍ ២៨ វិច្ឆិកា អាចគ្រប់គ្រងបានក៏ពិតមែន ប៉ុន្តែមិនមានន័យថា បានបញ្ជាប់នោះទេ ហើយព្រឹត្តិការណ៍នេះក៏នឹងនៅបន្តរហូតទៅដល់ចុងខែមករា ហើយប្រជាពលរដ្ឋក៏មិនសង្ឃឹមថា ឲ្យបុត្រាបុត្រីទៅប្រឡងដែរ ដោយពួកគាត់បារម្ភពីការឆ្លងកូវីដ-១៩។
យ៉ាងណាមិញ សម្តេច តេជោ បានមានប្រសាសន៍ថា ប្រសិនបើក្រសួងអប់រំយល់ស្រប គួរតែរៀបចំរឿងទាំងនេះពីពេលនេះទៅឱ្យហើយ ដើម្បីផ្តល់ភាពងាយស្រួលរបស់សិស្សានុសិស្សកុំឱ្យមានការរង់ចាំយូរបន្តទៅទៀត៕ អរគុណសន្តិភាព