ថ្នាំឆ្កួតចម្រុះប្រមាណជាជិត ១០គីឡូក្រាម កម្លាំងនគរបាលក្រុងប៉ោយប៉ែតរឹបអូសបាន និងឃាត់មនុស្ស ៣នាក់ទៀត
ខេត្តបន្ទាយមានជ័យ៖ លោកវររសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនិងលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថ្ងៃទី១៦ ខែធ្នូ ថា៖ ការបង្ក្រាបនោះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ដោយមានកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ សហការជាមួយកម្លាំងនគរបាល ការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដែលជាម្ចាស់ករណីរបង្ក្រាបគ្រឿងញៀននេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា ៖ ការបង្រ្កាបបន្តករណីជួញដូរគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំនេះបាន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពោលគឺបានសហការឈានត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងលើទាំងពីរទីតាំង ៖ ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យ២នាក់ ស្រី១នាក់ មានឈ្មោះ ១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៣-ឈ្មោះ សេង ដាលីសិទ្ធ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។
ចំពោះវត្ថុតាងគ្រឿងញៀននិងត្ថុតាងផ្សេងទៀត ដែលតមចាប់យកមាន: ចំនួន២ (ពីរ)វ៉ាលីស និង១កេះដែក ។
សមត្ថកិច្ចនគរបាល និងតំណាងខាងអយ្យការ និងតុលាការបាននឹងបន្តឆែក រាប់និងថ្លឹងវត្ថុតាងសង្ស័យជាសារធាតុញៀន អោយដឹងចំនួនច្បាស់លាស់ជាក់លាក ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាននាថ្ងៃត្រង់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ថា៖ ដោយប្រើវិធានបច្ចេកទេសខាងបង្ក្រាបគ្រឿងញៀន និងការស្រាវជ្រាវលើមុខសញ្ញាចាស់នេះ នគរបាលផ្នែកជំនាញនៃក្រុងប៉ោយប៉ែតនិងស្នងការដ្ឋានបានទទួសហការនឹងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដែលក្នុងការចុះបង្ក្រាបជនសង្ស័យនិង ឆែកឆេរវត្ថុតាង ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា៖ សំណុំរឿងនេះ ក្រោយពីរាប់ ថ្លឹងចំនួនហើយនឹងត្រូវបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដែលជាម្ចាស់ករណី ។
ចំណែកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀននៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានប្រាប់នៅថ្ងៃត្រង់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ថា៖ ការបង្ក្រាបគ្រឿងញៀនចំនួនជិត ១០គីឡូក្រាមនេះ ជាប់ពាក់ព័ន្ធនឹងមុខសញ្ញាគ្រឿងញៀនទ្រង់ទ្រាយធំ ជិត ៥០គីឡូក្រាម ដែលបង្ក្រាបកន្លងមកនៅជិតវិមានឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងនោះ បង្ក្រាបបានជនសង្ស័យម្នាក់ភេទស្រី ជនជាតិថៃ លោកបានបន្តថា៖ វត្ថុតាងគ្រឿងញៀនទាំងនេះ គឺសង្ស័យត្រូវបាននាំមកពីប្រទេសថៃតាមព្រំដែន។ ប៉ុន្តែ មកទល់ពេលនេះ មុខសញ្ញាជាមេខ្លោងធំនៃគ្រឿងញៀននេះ មិនទាន់ចាប់បាននៅឡើយ ។
លោកបាមបន្តថា វត្ថុតាងគ្រឿងញៀនចម្រុះទាំងនេះរួមមាន ហេរ៉ូអ៊ីន មេតំហ្វេតាមីន អាយទឹកកក អិចស្តាស៊ី(ថ្នាំគ្រវី) កេតាមីន ។
ចំពោះ សមាសភាពវត្ថុតាង យោងកំណត់ហេតុរបស់សមត្ថកិច្ចថារួមមាន ៖
១-ថ្នាំគ្រាប់ព៍ណចំរុះតាហ្សីមានចំនួន ៥១ថង់ ។
២-ម្សៅក្រាមព៍ណ ស ១៩ថង់ ។
៣- ម្សៅសដុំ មានចំនួន២កញ្ចប់ ។ ៤-ម្សៅគ្រាប់ព៍ត្នោត មានចំនួន២កញ្ចប់។
៥-ថ្នាំគ្រាប់ព៍ណក្រហមមានចំនះន១៧កញ្ចប់ ។
៦-ថ្នាំគ្រាប់Fi Fi មានចំនួន១៧បន្ទះ ។
៧-ម្សៅគ្រាប់ព៍ណខ្មៅមានចំនួន៣ថង់។
៨-ថ្នាំកញ្ចប់ចំរុះមានចំនះន២៥កញ្ចប់ ។
៩-កាំភ្លើង១ដើមម៉ាក Sig Sauer និងគ្រាប់៥គ្រាប់។
១០-ប្លង់ដីចំនួន២ច្បាប ៕