ចូលរួមអបអរសាទរចំពោះក្មួយៗសិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០១៩-២០២០

ដំណឹងបន្ទាន់ ៖ ក្រសួងអប់រំយុវជននិងកីឡា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំយុវជននិងកីឡា កំណត់ឲ្យ “ជាប់ជាស្ថាពរ” ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង ដោយគ្មានកំណត់និន្ទេស ។
