ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ និងមានអ្នកជាសះស្បេីយចំនួន ១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ និងមានអ្នកជាសះស្បេីយចំនួន ១៧នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង សហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៖




