សម្តេចអគ្គមហាពញាចក្រី ហេង សំរិន “របបអាហារ និងការហាត់ប្រាណ ជាកត្តានាំមកនូវសុខភាពរឹងមាំ”




សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះនូវបណ្តាំមួយចំនួនជូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសុខភាព និងចេះថែរក្សាសុខភាព ដែលខ្លឹមសាេទាំងស្រុងមានដូចខាងក្រោម ៖
“របបអាហារ និងការហាត់ប្រាណ ជាកត្តានាំមកនូវសុខភាពរឹងមាំ” ។
វេជ្ជបណ្ឌិតខាងចំណីអាហារ និងសុខភាពណែនាំថា
” ចូរអ្នកបរិភោគអាហារឱ្យដូចជាការប្រើថ្នាំពេទ្យ បើមិនដូច្នោះទេ អ្នកនឹងហូបថ្នាំពេទ្យដូចបរិភោគអាហារ “
ពាក្យចាស់បូរាណខ្មែរពោលថា ” កុំស៊ីតាមឃ្លាន ឬ ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី ” ។
សូមបង ប្អូន កូនក្មួយ និងចៅ ៗ ទាំងអស់ថែរក្សាសុខភាពរបស់ខ្លួន ឆ្លៀតពេលហាត់ប្រាណ លេងកីឡា ជាពិសេសទៀត ចូលរួមទប់ស្កាត់ជម្ងឺកូវីត.១៩ ដោយអនុវត្តឱ្យបានហ្មត់ចត់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
ជូនពរ ក្មួយៗ ចៅៗ សុខសប្បាយទាំអស់គ្នា រីករាយ ថ្ងៃឈប់សំរាកចុងសប្តាហ៍ ៕ អរគុណសន្តិភាព