ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលករដែលកំពុងធ្វើការក្នុងប្រទេសថៃ ពន្យាការចេញ-ចូល ក្នុងខណៈប្រទេសថៃផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍
ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលករដែលកំពុងធ្វើការក្នុងប្រទេសថៃ ពន្យាការចេញ-ចូល ក្នុងខណៈប្រទេសថៃផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍។
ក្នុងសារបន្ទាន់ជាសំឡេងជូនជនរួមជាតិ នាយប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ថ្លែងថា ទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះមានចំនួន ៥៧៦នាក់ តែក្នុងរយៈពេលមួយថ្ងៃនៅក្នុងតំបន់មួយ។ សភាពការណ៍កើតឡើងនៅក្នុងប្រទេសថៃមិនជាធ្ងន់ធ្ងរនោះទេ បើប្រៀបធៀបជាមួយនឹងប្រជាជនដែលមានរហូតទៅដល់ជាង៦០លាននាក់។