សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់​សាខា​កាកបាទ​​ក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១ ៣២៧គ្រួសារ

ភ្នំពេញ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាកបាទក្រហមកម្ពុជា បានឲ្យ​ដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់​ថវិកា​ចំនួន ១១៤ ៧៨៥ ៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហារ​រួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១ ៣២៧គ្រួសារ រស់នៅក្នុង​ស្រុកវើនសៃ ស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកលំផាត់ និងស្រុកអូរជុំ ខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូ​ក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរង​គ្រោះបំផុតបានសរុបចំនួន ១០៤ ៩៤២គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរង​គ្រោះ​ដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០ ៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤ ៩៨៦គ្រួសារ និងដោយ​សាខា​ចំនួន ២៥ ៦០៧គ្រួសារ)៕ by AKP

អត្ថបទដែលជាប់ទាក់ទង