លោកវេជ្ជបណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនបាននាំយកថវិការមួយចំនួនដែលប្រមូលបានពីការចូលរួមរបស់សមាជិកសមាជិកាក្នុងការចូលរួមចំណែកជាថវិការដើម្បីទិញ Vaccine Covid 19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា

កាលពីថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ៖លោក វេជ្ជបណ្ឌិត ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនបាននាំយកថវិការមួយចំនួនដែលប្រមូលបានពីការចូលរួមរបស់សមាជិកសមាជិកាសមាគមប្រឹក្សាសុខភាពប្រជាជននៅក្នុងប្រទេសនិងក្រុមសមាជិក-សមាជិកាដែលជានិស្សិតនៅរដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការចូលរួមចំណែកជាថវិការដើម្បីទិញ Vaccine Covid 19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជូនរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង