ចុម អញ្ចឹងសោះ ! ដោយសារអាមួយហ្នឹង បានបង្កឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16)
រាជធានីភំ្នពេញ៖ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រាជធានីភំ្នពេញ មានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)អាកាស ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ភូមិត្រពាំងរំចេក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវចំការដូង ភូមិខ្វា ភូមិសំបួរ សង្កាត់ដង្កោ (៣)ផ្លូវជើងឯក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៤)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការដោះខ្លែងចេញរួចរាល់ និងបានត្រួតពិនិត្យភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តឡើងវិញនៅវេលាម៉ោង ២២:០០នាទីយប់ លើកលែងតែបន្ទប់ភ្លើងលេខ P019 ដែលមានទីតាំងស្ថិតនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើការបង្ហោះខ្លែងនៅក្បែរគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ