លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យសំណង់អគារ​មជ្ឈមណ្ឌលកុមារកំព្រាខេត្ត

ថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ​ រួមមាននាយកទីចាត់ការអន្តរវិស័យ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យសំណង់អគារ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អគារ​មជ្ឈមណ្ឌលកុមារកំព្រា ដែលសាងសង់ថ្មីនេះ មាន​បណ្តោយ​ប្រវែង២០ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំ​ដល់មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ថែរក្សាការពារ​សម្បត្តិ​រដ្ឋឱ្យបានគង់វង្ស សម្រាប់​បម្រើ​ផលប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​ និងសង្គមជាតិ៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
អត្ថបទដែលជាប់ទាក់ទង