កម្លាំងអង្គភាពទាំង៣ អាវុធហត្ថ យោធា និងនគរបាល ប្រយុទ្ធជំងឺកូវីដ១៩នៅជួរមុខទទួលអំណោយឧបត្ថម្ភពីរដ្ឋបាលខេត្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអង្គភាពទាំង៣ មានកំលាំងអាវុធហត្ថ កំលាំងយោធា និងកំលាំងនគរបាល ប្រយុទ្ធជំងឺកូវីដ១៩ នៅជួរមុខទទួលអំណោយឧបត្ថម្ភពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអភិបាលរងខេត្ត និងប្រធានមន្ទីរ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេនសាលាខេត្ត។លោកខេង ស៊ុមបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា កងកម្លាំងអង្គភាពទាំង៣ មានកំលាំងអាវុធហត្ថ កំលាំងយោធា និងកំលាំងនគរបាល ប្រយុទ្ធជំងឺកូវីដ១៩ នៅជួរមុខទទួលអំណោយឧបត្ថម្ភពីរដ្ឋបាលខេត្តនោះទទួលបាន ទី១.ទិសភូមិភាគជួរមុខ អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៣ ០០០ ០០០រៀល ទី២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៨ ០០០ ០០០រៀល ទី៣.កងរាជអាវុធហត្ថខេត្ត អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៦ ០០០ ០០០រៀល ទី៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៦ ០០០ ០០០រៀល ទី៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៨ ០០០ ០០០រៀល
ទី៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២ ០០០គីឡូក្រាម មី ៣កេសធំ ទឹកស៊ីអុីវ ២០យួរ ទឹកត្រី ២០យួរ និងថវិកា ៣ ០០០ ០០០រៀល ។ លោក ខេង ស៊ុម បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ថវិកា និងគ្រឿងឧបបភោគ និង បរិភោគនេះ ជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត យោធា និងនគរបាលនោះ ពេលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខាងតែបានការចម្លងចូលក្នុង​សហគមន៍។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុង​សហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ៕
អត្ថបទដែលជាប់ទាក់ទង