ផ្ទុះ​កូវីដ​សហគមន៍​ថៃ ​កើន​ឡើង​គ្មាន​ឈប់ឈរ​ ចំនួន​ឆ្លង​សរុប​ពេល​នេះ​កើន​ដល់​ជិត​៦​ពាន់​នាក់

បរទេស៖ ផ្ទុះ​កូវីដ​សហគមន៍​ថៃ​កើន​ឡើង​គ្មាន​ឈប់ឈរ​ ចំនួន​ឆ្លង​សរុប​ពេល​នេះ​កើន​ដល់​ជិត​៦​ពាន់​នាក់​ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ កូវីដ​.១៩​ ក្នុង​ប្រទេស​ថៃ​ បាន​រាយការណ៍​ថា​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ២០២០​ ម្សិលមិញ​គេ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ កូវីដ​.១៩​ បន្ថែម​ថ្មី​ ចំនួន ​៨១​នាក់​។​
អ្នក​ឆ្លង​ក្នុង​ប្រទេស​ចំនួន​ ៣៧​នាក់​ (ក្នុង​សហគមន៍​)​ ពលករ​មក​ពី​ក្រៅ​ប្រទេស​ចំនួន​ ៣៥​នាក់​ (ក្នុង​សហគមន៍​)​ អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ នឹង​​ត្រូវ​ចូល​ធ្វើ​ចត្តាឡីស័ក​ ចំនួន​៩​នាក់​ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូវីដ​.១៩​ ចំនួន​សរុប​ ៥៩១០​នាក់​ (ប្រាំ​ពាន់​ប្រាំ​បួន​រយ​ដប់​)។​
ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​តាម​ខេត្ត​​មាន​ចំនួន​ ៣៧​ខែត្រ​ និង​រាជធានី​​បាងកក​ ក្នុង​ចំណោម​ ៧៦​ខេត្ត​រាជធានី​​ក្នុង​ប្រទេស​ថៃ៕ ប្រភព៖ Thai PBS
អត្ថបទដែលជាប់ទាក់ទង