ឯកឧត្តម​ សត​ ណាឌី​ សមាជិកគណៈកម្មការទី៤ រួមជាមួយលោកជំទាវ​ ឯម ផលាមុនី​ សមាជិកគណៈកម្មការទី១០​ អញ្ជេីញជួបសំណេះសំណាល​ និងចែកអំណោយដល់គ្រួសារក្រីក្រ​ ចំនួន​ ១២គ្រួសារ​

ខេត្តសៀមរាប​៖ នាព្រឹកថ្ងៃអាទិត្យ​ ទី២៧​ ខែធ្នូ​ ឆ្នាំ២០២០​ ឯកឧត្តម​ សត​ ណាឌី​ សមាជិកគណៈកម្មការទី៤ រួមជាមួយលោកជំទាវ​ ឯម ផលាមុនី​ សមាជិកគណៈកម្មការទី១០​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤​ ​ អមដំណេីរដោយលោកចៅសង្កាត់ស្លរ​ក្រាម លោកមេភូមិទ្រាំង បានអញ្ជេីញជួបសំណេះ​សំណាល​ និងចែកអំណោយដល់គ្រួសារក្រីក្រ​ ចំនួន​ ១២គ្រួសារ​ ដោយក្នុងមួយគ្រួសារ​ទទួលបាន​ អង្ករ​១៥គីឡូ ត្រីខ១យួរ​ សាប៊ូ៤ដុំ ម៉ាស់១០ សារុង២ និងថវិកាចំនួន​ ៦០ ០០០រៀល​ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ។ ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៤ ព្រឹទ្ធសភា
អត្ថបទដែលជាប់ទាក់ទង