ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស

ខេត្តកំពត៖ កាលព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាវគ្គជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសប្រកបដោយជោគជ័យ នៅសាលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាន់នៀកម៉ះ កំពង់កែស ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។
ពិធីនេះមានការចូលរួមពីឯកឧត្តម ម៉ាត់ សេត តំណាងរាស្រ្ដមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៍ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារជាច្រើនរូបទៀត ។
អត្ថបទដែលជាប់ទាក់ទង