នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកមិនឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់

ព្រឹកម៉ោង០៧:០០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីង រកពុំឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងរកមិនឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣៦៤នាក់ ចំនួនសំរាកពេទ្យសល់ ៤នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦០នាក់ និងស្លាប់គ្មាន ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២៨១៨៦៣ ស្មេីនឹង ១៦៧៧៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៖

