តំណាងលក់ផលិតផលប្រេនថ្មីម្នាក់សមត្ថកិច្ចបញ្ជូនទៅតុលាកា ករណីស៊ីដាច់លុយ
ភ្នំពេញ ៖ ស្ដ្រីរូបនេះឈ្មោះ ណើ ចាន់ត្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីការបញ្ជាឲ្យចូលខ្លួន របស់លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។
ស្ដ្រីម្នាក់ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ករណីស៊ីដាច់ប្រាក់ជិតមួយលានដុល្លារ ត្រូវ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
ស្ដ្រីរូបនេះ ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ត្រូវកូនក្រុមចំនួន១២នាក់ ដាក់ពាក្យបណ្តឹងចោទប្រកាន់ថា បានប្រ មូលលុយជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុមតំណាងចែកចាយ និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនដើម ជាងនេះទៅទៀតយកឈ្មោះអ្នកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនយកលុយទៅទិញផ្ទះ និងសម្ភារៈទៅវិញ ៕