រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការ​អញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាល​រងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានា លោកស្នង​ការ​​រងនគរបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធាន​ការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨។

២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ និងអនុម័តកម្មវិធីចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០។

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) ខេត្តស្វាយរៀង។

៦-ស្តាប់របាយការណ៍ប្រចាំធ្នូ ឆ្នាំ២០២០ និងទិសដៅការងារខែមករា ឆ្នាំ២០២១ របស់​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

៧-ស្តាប់របាយការណ៍ប្រចាំធ្នូ ឆ្នាំ២០២០ និងទិសដៅការងារខែមករា ឆ្នាំ២០២១ របស់​គណៈកម្មាធិការលទ្ធកម្មខេត្ត។

៨.សេចក្តីផ្សេងៗ កិច្ចប្រជុំសាមញ្ញលើកទី២០ និងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង