Detail Top Banner

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញមូលហេតុសំខាន់ៗ៣យ៉ាង ដែលឈាន ទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាដោយជោគជ័យ ប៉ុន្តែនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ ឱ្យបន្ត បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩បន្ថែមទៀត ដើម្បីធានាការទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញមូលហេតុសំខាន់ៗ៣យ៉ាង ដែលឈាន ទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាដោយជោគជ័យ ប៉ុន្តែនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ ឱ្យបន្ត បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩បន្ថែមទៀត ដើម្បីធានាការទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានិងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចេញពីភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មូលហេតុសំខាន់ៗទំាង៣ ដែលឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាបាន គឺការគ្រប់គ្រងស្ថានការណ៍ ការគ្រប់គ្រងពលករមកពីប្រទេសថៃ និងការគ្រប់គ្រងអ្នកមកពីក្រៅប្រទេស។

សម្តេចតេជោបន្តថា ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដែលត្រូវបានយកសំណាក បើគិតត្រឹមថ្ងៃទី២៧ ខែធ្នូ នៅសល់ត្រឹមតែ៨នាក់ប៉ុណ្ណោះ ដូច្នេះពុំមានសេសល់បន្តទៀតនូវករណីសង្ស័យនោះទេ ។ សម្តេចតេជោបានបន្តទៀតថា ចំពោះការគ្រប់គ្រងពលករមកពីប្រទេសថៃ គឺពុំទាន់រកឃើញនរណាម្នាក់ដែលមានវីរុសកូវី-១៩ នោះទេ ហើយកំពុងបន្តធ្វើ ចត្តាឡីស័ក ។ សម្តេចតេជោបន្ថែមថា ការនាំចូលតាមជើងហោះហើរវិញ គឺកម្ពុជាក៏នៅតែបន្តគ្រប់គ្រងបាន ខណៈដែលកម្ពុជា មិនមានការបិទជើងហោះហើរណាមួយនោះទេ ។

«មានមូលហេតុ៣សំខាន់ៗ ដែលយើងអាចឈានទៅបញ្ចប់នូវព្រឹត្តិការណ៍២៨វិច្ឆិកាបាន មូលហេតុទី១ស្ថានការណ៍ យើងគ្រប់គ្រងបានហើយ សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយមិនមានរកឃើញអ្នកដែលមានកូវីដ-១៩ ក្នុងរយៈ ពេល១៤ថ្ងៃ ។ ហើយមកដល់ពេលនេះក៏យើងបានព្យាបាលជាសះស្បើយ នៅក្នុងចំណោម៤១នាក់ យើងបានព្យាបាលឱ្យ ជាសះស្បើយចំនួន ៣៧នាក់ នៅសល់តែ៣នាក់ប៉ុណ្ណោះ។ មូលហេតុទី២ ការគ្រប់គ្រងពលករមកពីប្រទេសថៃ តាំងពីថ្ងៃទី២០ រហូតមកដល់ពេលនេះ យើងក៏មិនទាន់រកឃើញនូវអ្នកដែលមកពីប្រទេសថៃ ហើយកំពុងតែមានការឆ្លងរាលដាលចូលក្នុង ប្រទេសថៃ បាននាំជំងឺចូលមកក្នុងប្រទេសកម្ពុជានោះទេ។មូលហេតុទី៣ យើងនៅសល់តែការគ្រប់គ្រងអ្នកជំងឺតាមយន្តហោះ ជារៀងរាល់ថ្ងៃ ដែលមានការរកឃើញខ្លះ ដូចជាកាលពីថ្ងៃទី២៧ ខែធ្នូនេះ មានករណីវិជ្ជមានមួយករណី ដែលជាជនជាតិ ឥណ្ឌូណេស៊ី ហើយដែលមកតាមប្រទេសសិង្ហបុរី យើងរំពឹងថានឹងមានការឆ្លងបន្តទៀតដោយការនាំចូល ប៉ុន្តែយើងគ្មាន ជម្រើសណា ឱ្យល្អជាងនេះនោះទេ យើងមិនអាចបិទថាមិនឱ្យចូលមកក្នុងកម្ពុជានោះទេ រាប់ទាំងជនជាតិអង់គ្លេស ដែលមានទម្រង់ថ្មីកូវីដ-១៩ » ៕

អត្ថបទដែលជាប់ទាក់ទង