ព្រឹកនេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា​ ​មិនមានករណី​​វិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី​ទេ និង​មានអ្នកជាសះស្បើយ​១នាក់

រហូតដល់ម៉ោង​ ០៧:០០​ព្រឹក​ ថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ​ និង​មានជាសះស្បេីយ១នាក់​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៤នាក់​ដដែល​​​​​​ ​ចំនួនសំរាកពេទ្យ​នៅសល់ ៣នាក់​​​​ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦១នាក់​​​​​​​​​​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ​ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៖

អត្ថបទដែលជាប់ទាក់ទង