Detail Top Banner

ក្រសួងទេសចរណ៍បើកសិក្ខាសាលានិងពិធីចែកពានស្ដីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាល covid-19 ដល់បងប្អូន អាជីវករ អាជីវកម្មជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្នុងខេត្ត

ខេត្តក្រចេះ៖ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន  30កន្លែង ក្នុង​ក្រុងក្រចេះ ដែលជាប់ពិន្ទុល្អក្នុងការចុះវាយតម្លៃដោយ ក្រុមការងារបរិស្ថានបរិស្ថាន​គ្មាន​ផ្សែងបារី​ក្នុងវិស័យទេសចរណ៍សហការជាមួយ មន្ទីរពាក់ព័ន្ធ និងដៃគូ។
នៅក្នុងក្រុងក្រចេះគឺមានសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន ៥៧​កន្លែង តែការចុះវាយតម្លៃ ទទួលបានលទ្ធផល ចំនួន ៣០កន្លែង ដែលទទួលបានពិន្ទុ​ល្អ​ជាប់​ក្នុងការចុះវាយតម្លៃ។


សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ ហ៊រ បុន្នី ក្រុងក្រចេះ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលានិងចែកពាន ស្ដីពី បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យ​ទេសចរណ៍ដំណាក់កាលកូវីដ19 ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គតិបណ្ឌិត​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនលោកជំទាវ ខាំសុភាព អភិបាលរងខេត្តក្រចេះ និងមានការអញ្ជើញចូលរួម ពីបងប្អូន ជាអាជីវករ អាជីវកម្ម ជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់​ភោជនីយដ្ឋាន និង អាហារដ្ឋានចំនួន ៣០កន្លែងដែលទទួលបានជ័យលាភី​ល្អ​ក្នុងការអនុវត្តស្ដីពី បរិស្ថានគ្មានផ្សែងបារីនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន របស់ខ្លួន។


លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា មូលដ្ឋាន​អាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមត្រូវទទួលបានពាន និងបណ្ណ័សរសើរ ពេលនៅថ្ងៃនេះគឺត្រូវបានជ្រើស​រើស​តាមរយៈការចុះត្រួតពិនិត្យវាយតម្លៃនៅមូលដ្ឋានដោយផ្ទាល់ ពីសំណាក់ក្រុមការងារបរិស្ថានគ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ ដោយ​មានកិច្ច សហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លង​មក​ថ្មីៗនេះ។


ជាលទ្ធផលយើងជ្រើសរើសបានសណ្ឋាគារ/ផ្ទះសំណាក់ចំនួន ១៥កន្លែង ក្នុងចំណោម ២៨កន្លែង ដែលបានចុះត្រួតពិនិត្យនិងភោជនីយដ្ឋាន/អាហារដ្ឋានចំនួន ១៥កន្លែង​ក្នុង​ចំណោម ៣១កន្លែងដែលបានចុះត្រួតពិនិត្យដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថាន​គ្មាន​ផ្សែងបារីក្នុងវិស័យទេសចរណ៍។


ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍បញ្ជាក់ថា÷ ការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យពីផលថ្នាំជក់និងលិខិតបទដ្ឋាន​គតិយុត្តនានាពិសេសសេចក្តី ណែនាំស្ដីពីបរិស្ថាន​គ្មាន​ផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងគោលបំណងការពារសុខមាលភាព​របស់ប្រជាពលរដ្ឋការពារនិងទប់ស្កាត់​ការ​រងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យដល់សុខភាពដល់អ្នកនៅជុំវិញ នឹង​កាត់​បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថានបណ្ដាល មកពីផលិត​ផល​ថ្នាំជក់ ព្រមទាំងពិធីចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដែលជាការ​លើកទឹកចិត្ត និងសក្ខីភាពមួយបញ្ជាក់ថា ការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍របស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ មិនត្រឹមតែជា​ការ​ប្រតិបត្តិ និងអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ប៉ុណ្ណោះទេ៕

អត្ថបទដែលជាប់ទាក់ទង