Detail Top Banner

ដំណាំកាកាវកំពុងមានសក្ដានុពលខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ដំណាំកាកាវកំពុងមានសក្ដានុពលខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី ខណៈ​ដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានប្រមូលទិញសម្រាប់កែច្នៃធ្វើគ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡាជាដើម។
លោក ជាន ចាន់ថុល នាយកក្រុមហ៊ុនកាកាវ ស្ថិតនៅភូមិពូក្រូច ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដំណាំកាកាវគឺជាប្រភេទដំណាំកសិកម្ម​ឧស្សាហកម្ម​បែបទំនើបនិងកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ដែលនាំយកពូជ​មក​ពី​អាហ្រិ្វក ដោយសហការជាមួយដៃគូវិនិយោគយកមកផ្សាំជាពូជ និងដាំជាមែក សម្រាប់​បង្កាត់ពូជដាំនៅក្នុងស្រុក។


លោកបន្តថា ដំណាំកាកាវជាដំណាំដែលមានអត្ថប្រយោជន៏ច្រើនអាចផលិតបានច្រើនមុខ​ដូចជាគ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡា ជាពិសេសក្រុមហ៊ុនកាកាវ​មានការ​រៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះ ដែលមានដូចជា ការ​ចែកពូជ ការ ប្រាប់ពីវិធីថែទាំ ការដាំដុះដែលទទួលបានទិន្ធផលខ្ពស់ ទទួលបាន​តម្លៃ​ល្អ និងងាយស្រួលក្នុងការរកទីផ្សារ។


« យកចិត្តទុកដាក់ទៅលើដំណាំម៉ាចំនួនដែលគាត់គិតថាគាត់ធ្វើអាជីវកម្ម កត្ដាសំខាន់​យើង​ចង់ឱ្យគាត់ស្វែងយល់មុននឹងគាត់ធ្វើអ្វីមួយដូចជាកាកាវចឹងគាត់ត្រូវស្វែងយល់តាំង​ពីទីផ្សាររហូតទៅដល់ធ្វើម៉េចដំណាំគាត់ទទួលបានទិន្ធផលខ្ពស់ យើងមើលឃើញថា​កសិករយើងមានដីល្អ ហើយ មានទឹកហើយប៉ុន្តែអ្នកខ្លះគាត់អត់ចេះថែទាំអ៉ីចឹងហើយ​យើងសំណូមពរឱ្យគាត់ចូលរួមឱ្យបានខ្លាំងក្លាក្នុងការថែទាំ»។


លោកបន្ថែមថា ដំណាំកាកាវអាចប្រមូលផលបានពី ៤០ឆ្នាំ ទៅដល់ ៦០ឆ្នាំ ដោយក្នុង​មួយ​ឆ្នាំ​ អាចប្រមូល​​ផលបានពីរដង និងអាចប្រមូលផលបាន ២៥តោន ក្នុងមួយហិកតា សម្រាប់តម្លៃវិញគឺផ្លែកាកាវស្រស់ក្នុង១គីឡូតម្លៃ ១២០០រៀល កាកាវស្ងួត១គីឡូ ១០០០០រៀល និងកាកាវសរីរាង្គ១គីឡូ១៣៥០០រៀល។
លោកបានបន្ថែមថាខាងក្រុមហ៊ុនក៏បានចុះកិច្ចសន្យាក្នុងការបញ្ជារទិញជាមួយក្រុមហ៊ុន ដែលនៅក្នុងខេត្តសៀមរាប នឹងបានចុះMOUនាំចេញទៅកាន់ប្រទេសជប៉ុន និងអឺរ៉ុប​ផងដែ។
សូមបញ្ជាក់ថា ក្រុមហ៊ុនដាំកាកាវរបស់លោក ជាន ចាន់ថុល បានបង្កើតតាំងពីឆ្នាំ២០១៤ និងមានសមាជិក៤០គ្រួសារ ដែលមានផ្ទៃដាំដំណាំកាកាវសរុប ៣០ ហិកតា៕​ by AKP

អត្ថបទដែលជាប់ទាក់ទង