Detail Top Banner

Updating ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមា្នក់ ទាក់ទង​ករណីបាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតសា្រល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតា​គាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។

ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យនេះ បានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ​កម្លាំងស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន ជាអ្នកបើកបរ​រថយន្ត។ ចំណែកជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ រ៉េន នៅមិនទាន់ចាប់បាននៅ​ឡើយ​ទេ ដោយសមត្ថកិច្ចកំពុងតែតាមស្វែងរក។

ជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួន​បានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល​ទាំង​ស្រវឹង​។​ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើករថយន្តបុកគូទរថយន្តជន​រងគ្រោះ​ពីក្រោយ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយក​កាំភ្លើង​ខ្លីភ្ជង់​មកលើខ្លួនដើម្បីឱ្យអែបគៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថ​មកលើខ្លួន​ទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេ​ប្រាប់​បាន​ហើយ ។ ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះ​ធ្វេស​ប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅនឹងចង្កេះបាញ់​ទៅលើ​ជន​​រង​​គ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

សូមជម្រាបថា ករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត (ញ៉ក់) នាយរងការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិតសា្រល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកើតឡើងកាល​ពីវេលាម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច​មហា​វិថី​សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទដែលជាប់ទាក់ទង