រីករាយថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ

រហូតដល់ម៉ោង​ ០៨:០០​ព្រឹក​ ថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ​ និង​មិនមានជាសះស្បេីយ​ដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣៨២នាក់​​​​​​​ដដែល​ ចំនួនសំរាកពេទ្យ​ ២០នាក់​​​​ ដដែល​និងចំនួនជាសះស្បេីយសរុបចំនួន ៣៦២នាក់​ដដែល​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ៣៤១៤៨០ ស្មេីនឹង​ ២០៣២៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទ​ង​លេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង