ក្រសួងយុត្តិធម៌ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់ អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ ទៅកាន់ទីតាំងថ្មី

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ក្រសួងយុត្តិធម៌មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ រួមមាន អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គាធិដ្ឋានកិច្ចការតុលាការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងផ្លាស់ប្តូរទីកន្លែងបម្រើការងារទៅកាន់ទីតាំងថ្មីជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ កម្ពុជា ដែលមានអាសយដ្ឋានលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ តទៅ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖
អត្ថបទដែលជាប់ទាក់ទង