លោក Trump ទទួល​ស្គាល់​ការ​ផ្ទេរ​អំណាច​ឲ្យ​លោក Biden ​

បរទេស៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទទួល​ស្គាល់ជា​លើក​ដំបូង​អំពី​ការ​ចាញ់​ឆ្នោត​របស់​លោក នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ៣ ខែ​វិច្ឆកា។ លោក​បាន​ប្រកាស​ថា នឹង​មាន​«ការ​ផ្ទេរ​អំណាច​ដោយមានរបៀបរៀបរយត្រឹមត្រូវ» នៅ​ថ្ងៃទី​២០ ខែ​មករា​ខាង​មុខ​នេះ។
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ Twitter លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖ «ទោះបីជា​ខ្ញុំ​មិន​យល់​ស្រប​ទាំងស្រុង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​ការ​ចាកចេញ​[ពី​តំណែង]​របស់​ខ្ញុំ​ក្តី នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី នៅ​ថ្ងៃទី២០ ខែ​មករា»។ ​
លោក Trump បាន​ប្រកាស​ដូច្នេះ បន្ទាប់​ពី​សភា​ទាំង​ពីរ​ថ្នាក់​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​ការ​បោះឆ្នោត​របស់​អង្គបោះឆ្នោត​លើ​ជ័យ​ជម្នះ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden កាលពី​យប់​ថ្ងៃ​ពុធ ក្រោយ​ពី​ក្រុម​បាតុករ​ដែល​គាំទ្រ​លោក Trump រាប់​ពាន់​នាក់​ បាន​ហម​ព័ទ្ធ​ និង​សម្រុក​ចូល​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក៕ ប្រភព៖ ទីភ្នាក់ងារ​សារព័ត៌មាន AP by VOA
អត្ថបទដែលជាប់ទាក់ទង