ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ និងមិនមានអ្នកជាសះស្បេីយទេ

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ ពលករមកពីប្រទេសថៃ ជនជាតិខ្មែរ និងមិនមានអ្នកជាសះស្បេីយទេ។
អ្នកជម្ងឺកូវីដ-១៩ សរុបកើនឡើង ៣៨៦នាក់ អ្នកជាសះស្បើយ សរុប ៣៦២នាក់ដដែល និងអ្នកសម្រាកព្យាបាល សរុបកើនឡើង ២៤នាក់(ស្រី ២០នាក់ ប្រុស ៤នាក់) ៖

