ក្រុមអ្នកគាំទ្របែបហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក
បរទេស៖ ក្រុមអ្នកគាំទ្របែបហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានធ្វើឲ្យអាជ្ញាធរបង្ខំចិត្តបិទវិមានសភាជាបណ្ដោះអាសន្ន។
លោក Biden ប្រធានាធិបតីជាប់ឆ្នោតថ្មីបានថ្កោលទោសអ្វីដែលបានកើតមានឡើងនៅឯវិមានសភា ហើយបានហៅអ្នកដែលបានសម្រុកចូលឡោមព័ទ្ធអាគារសភាថាជា “ពួកជ្រុលនិយម” ដែលមិនតំណាងឲ្យសហរដ្ឋអាមេរិក។លោក បានហៅអំពើហិង្សានោះថា មិនមែនជាការតវ៉ាទេ តែវាជាកុបកម្ម។
គួរបញ្ជាក់ថាអំពើហិង្សាកាលពីម្សិលមិញផ្ដើមចេញពីការប្រឆាំងនឹងលទ្ធផលបោះឆ្នោត បង្កឡើងដោយក្រុមអ្នកគាំទ្រលោក Donald Trump រហូតពួកគេបានសម្រុកចូលទៅក្នុងវិមានសភារបស់អាមេរិក ភ្លាមៗអាជ្ញាធរបានធ្វើការបង្ក្រាបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបង៕ ប្រភព៖ Foxnews