លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការជំនាញនានា
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការជំនាញនានា ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តម ជាទីប្រឹក្សារដ្ឋសភា និងមន្ដ្រីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ដេីម្បីត្រៀមចូលរួមកិច្ចពិភាក្សាទ្វេភាគី តាមរយៈប្រព័ន្ធវីដេអូ រវាងសមភាគីរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនទូទាំងប្រទេស នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ។
សូមជម្រាបថា កិច្ចប្រជុំនាព្រឹកនេះ គឺដេីម្បីពិភាក្សាគ្នាត្រៀមលក្ខណៈក្នុងការជួបពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា ជាមួយសភាប្រជាជនចិនទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។