សមត្ថកិច្ចឃាត់ខ្លួនបុរសអណិកជនខ្មែរអាមេរិកម្នាក់ ប្រើសារធាតុញៀនលើសកម្រិត បង្កការអុកឡុកក្នុងម៉ាតមួយកន្លែង នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអណិកជនខ្មែរអាមេរិកម្នាក់ (ប្រើសារធាតុញៀនលើសកម្រិត) ដែលបង្កការអុកឡុក និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងម៉ាតកាលតិចស្តុបពេទ្យចិន មួយកន្លែង ស្ថិតនៅផ្លូវព្រះសីហនុ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុខាងលើ និងធ្វើការនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ ៕
