រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa, Saitama និង Chiba ក្នុងភាពអាសន្នជាលើកទីពីរ

បរទេស៖ ស្ថានឯកអគ្ករាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងថា រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa, Saitama និង Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
ឆ្លើយតបនឹងការប្រកាសអាសន្ននេះ រដ្ឋបាលខេត្តក្រុងខាងលើបានដាក់វិធានការមួយចំនួន៖
-ស្នើកន្លែងលក់គ្រឿងស្រវឹងនិងភោជនីយដ្ឋានបិទត្រឹមម៉ោង៨យប់ ហើយឈប់លក់គ្រឿងស្រវឹងត្រឹម ម៉ោង៧យប់។
-ស្នើប្រជាពលរដ្ឋកុំចេញក្រៅផ្ទះក្រោយម៉ោង៨យប់ បើមិនចាំបាច់ ។
-ស្នើក្រុមហ៊ុនលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការ ពីផ្ទះ ហើយកាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅការិយាល័យឲ្យដល់៧០%
-ស្នើបន្ថយចំនួនអ្នកចូលរួមកម្មវិធីនានាមកត្រឹម៥០% នៃទីតាំងដែលអាចទទួលបាន និងមិនលើសពី៥០០០នាក់ ។
ស្ថានទូតបាន​អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសបងប្អូន ដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តក្រុងទាំង៤ខាងលើ សូមមេត្តាសហការ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណី ចាំបាច់បំផុត ។
សូមមើលសេចជូនដំណឹងដូចខាងក្រោមនេះ ៖
អត្ថបទដែលជាប់ទាក់ទង