អាជ្ញាធរខណ្ឌដូនពេញធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីម៉ាំងប្រែនបណ្ដាលឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ ៦៥គ្រឿង

ភ្នំពេញ៖ បន្ទាប់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មីឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។ នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីម៉ាំងប្រែន បណ្ដាលឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈបានចំនួន ៦៥គ្រឿង៕ អរគុណសន្តិភាព

