Detail Top Banner

ព្រោះតែវិបត្តក្នុងគ្រួសារកើតឡើងជារើយៗនិងគ្មានដំណោះស្រាយនោះ ធ្វើឱ្យបុរសជាប្តីដាច់ចិត្តបានទាញកាំភ្លើងបាញ់ប្រពន្ធ៣គ្រាប់រួចបាញ់ក្បាលខ្លួនឯង១គ្រាប់តាមក្រោយបណ្តាលឱ្យស្លាប់ទាំងពីរ

ព្រោះតែវិបត្តក្នុងគ្រួសារកើតឡើងជារើយៗនិងគ្មានដំណោះស្រាយនោះ ធ្វើឱ្យបុរសជាប្តីដាច់ចិត្តបានទាញកាំភ្លើងបាញ់ប្រពន្ធ៣គ្រាប់រួចបាញ់ក្បាលខ្លួនឯង១គ្រាប់តាមក្រោយបណ្តាលឱ្យស្លាប់ទាំងពីរ ដោយបន្សល់ទុកកូនស្រីអាយុ១៥ឆ្នាំម្នាក់ ឱ្យទទួលរងនូវក្តីតក់ស្លុតក្នុងបន្ទប់ ហេតុការណ៍បាញ់សម្លាប់បង្កមានការភ្ញាក់ផ្អើលបានកើតឡើង នាម៉ោងជាង១១យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងបន្ទប់ជួល មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុយោងតាមការបំភ្លឺពីកូនស្រីបង្កើត ឈ្មោះ គឹម សានលីសា ភេទស្រី អាយុ១៥ឆ្នាំ បានប្រាប់ថា ម្តាយនឹងឪពុករបស់ខ្ញុំតែងតែមានទំនាស់ជាមួយគ្នារហូត ហើយរាល់ពេលមានទំនាស់ឪពុកខ្ញុំតែងតែយកកាំភ្លើងមកភ្ជង់គំរាមសម្លាប់ម្តាយខ្ញុំរហូត លុះរហូតមកដល់ថ្ងៃកើតហេតុនៅវេលាម៉ោងជាង១១យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ដែលជាថ្ងៃកើតហេតុ ឪពុករបស់ខ្ញុំបានយកកាំភ្លើងម៉ាក់ K59 មកបាញ់ទៅលើម្តាយរបស់ខ្ញុំចំនួន៣គ្រាប់បណ្តាលអោយស្លាប់ បន្ទាប់មកគាត់ក៏បាញ់ខ្លួនឯងចំនួន១គ្រាប់ចំលើត្រចៀកខាងស្តាំបណ្តាលឱ្យស្លាប់ទាំងពីរតែម្តង។

កូនស្រីបានប្រាប់ថាម្តាយខ្ញុំឈ្មោះ ជួប សារ៉ែន អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ឪពុកខ្ញុំឈ្មោះ សេង គឹមសាន អាយុ៥៨ឆ្នាំ មុខរបរជាគ្រូបង្រៀនវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចខណ្ឌសែនសុខបានបញ្ជាក់ថាក្រោយកើតហេតុកម្លាំងបានចុះទៅដល់ គឺបានរកឃើញកាំភ្លើងខ្លីមួយដើមម៉ាក K59 សំបកគ្រាប់ចំនួន៤គ្រាប់នៅក្នុងបន្ទប់ជួលដែលមានករណីបាញ់សម្លាប់គ្នារវាងប្តីប្រពន្ធខាងលើ។

បើតាមលោកវិជ្ជបណ្ឌិត នង សុវណ្ណរត័្ន គ្រូពេទ្យកុសល្យវិច្ច័យបានបញ្ចាក់ថាករណីខាងលើពិតជាករណីឃាតកម្ម នឹងធ្វើអត្តឃាត(បាញ់សំលាប់ខ្លួនឯង)ពិតប្រាកដមែន។

បច្ចុប្បន្នសពទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង