អភិបាលខេត្ត អញ្ជើញចុះចែកអំណោយដល់ពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ៣០០គ្រួសារ នៅស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ

ខេត្តតាកែវ៖ ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាមួយ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលរាជនីភ្នំពេញ ឯកឧត្តម រូហ្វី ឧស្មាន់ អ្នកតំណាងមណ្ឌលពោធិ៍សាត់ ឯកឧត្ដម លី ស៊ុគ្រី អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិភូ បានអញ្ជើញនាំយកអំណោយរបស់ អង្គការ ចាមីរយ៉ៈសិង្ងបូរី ដើម្បីចែកជូនពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ៣០០គ្រួសារ ក្នុងស្រុកចំនួនពីរ មាននៅស្រុកកោះអណ្ដែត នៅភូមិសំរោង ឃុំរមេញ ចំនួន ១២៥គ្រួសារ និងស្រុកបូរីជលសារ ភូមិកំពង់យោល ឃុំគោកពោធិ៍ ចំនួ ១២៥គ្រួសារ ភូមិអង្គក្រូចខាងជើង ឃុំបូរីជលសារ ចំនួន ៧៥គ្រួសារ និងភូមិកំពង់អំពិល ហៅ ឡទឹកត្រី ឃុំបូរីជលសារ ចំនួន ៧៥គ្រួសារ។
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម រូហ្វី ឧស្មាន់ អ្នកតំណាងមណ្ឌលពោធិ៍សាត់ បានមានប្រសាសន៍ថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការនិងភាពចាំបាច់ របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាណាមួយឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការ អង្គការ ចាមីរយ៉ៈសិង្ងបូរី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា និងសប្បុរសជននានា ដើម្បីយកមកផ្ដល់ជូនពលរដ្ឋដែលកំពុងរងការខ្វះខាត និងពលរដ្ឋងាយរងគ្រោះ នៅគ្រប់មូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាបិតាស្ថាបនិកអគ្គមគ្គទេស និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំ ពុះពារកសាងសុខសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តរួមសាមគ្គីគ្នាការពារសុខសន្តិភាពនេះឱ្យបាននូវស្ថិតស្ថេរគង់វង្ស។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំសុខភាព ផ្លាស់ប្តូរទម្លាប់ អនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ទឹក អាល់កុល ឬជែលឱ្យបានញឹកញាប់ រក្សាគម្លាត បើចេញទៅកាន់ទីសាធារណ: ត្រូវពាក់ម៉ាស់ ឬក្រមា ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩៕ ប្រភព៖ រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង