ក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ ជាពលករខ្មែរត្រលប់ពីប្រទេសថៃ
រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជន្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និងមិនមានជាសះស្បេីយទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩៨នាក់ ចំនួនសំរាកពេទ្យនៅកេីន ២២នាក់ (ប៉ៃលិន ៧នាក់ ភ្នំពេញ ១នាក់ បន្ទាយមានជ័យ ១៣នាក់ និងបាត់ដំបង ១នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៣៦១៤៨៨ ស្មេីនឹង ២១៥១៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 115 ៕