លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីទូទាំងខេត្ត

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ទី១២ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានក្រុមប្រឹក្សាក្រុង.ស្រុក អភិបាលក្រុង.ស្រុក ក្រុមប្រឹក្សាឃុំ.សង្កាត់ មេឃុំ.ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ.សង្កាត់ និងមេភូមិ អនុភូមិ ទាំង៨ឃុំ.សង្កាត់ក្នុងខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធីផងដែរ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខពូមីង តាមរយៈការលើកទឹកចិត្ត ការបង្កើនប្រាក់ខែ និងផ្តល់ជាស្បៀង សម្លៀកបំពាក់ តាមរយៈលោកជំទាវអភិបាលខេត្តជារឿយៗ ។

លោកជំទាវ បានស្នើឲ្យអាជ្ញាធរចាប់ពីក្រុង ស្រុក ភូមិ ឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិ បងប្អូន ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យភូមិឃុំ ឲ្យស្រស់ស្អាត គ្មានសម្រាម និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ហើយត្រូវរាយការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងភូមិ បន្ថែមពីលើនេះ លោកជំទាវ បានប្រកាសផ្តល់រង្វាន់ដល់ក្រុង ស្រុក ភូមិ ដែលមានស្នាដៃល្អក្នុងការរៀបចំសោភ័ណភាពបានល្អ ស្រស់បំព្រង ធ្វើឲ្យមហាជនមានការគាំទ្រច្រើន ។

ដើម្បីជាការលើកទឹកចិត្តលោកជំទាវ បានផ្តល់ជាថវិកា និងអាវរងាម្នាក់មួយ ដែលជាអំណោយដ៏ថ្លៃថ្លា ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយ មូលដ្ឋានខេត្តប៉ៃលិនផងដែរ ៕


