ការបង់ប្រាក់ពិន័យចំពោះបទល្មើសចរាចរណ៍ផ្លូវគោក មិនតម្រូវឲ្យបង់នៅនឹងកន្លែងដែលចាប់នោះទេ
ការបង់ប្រាក់ពិន័យចំពោះបទល្មើសចរាចរណ៍ផ្លូវគោក មិនតម្រូវឲ្យបង់នៅនឹងកន្លែងដែលចាប់នោះទេ មានន័យថាការបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយ:ពេល១៥(ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរការណ៍ទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាពីរដង។
ក្នុងករណីមិនបានបង់ប្រាក់ពិន័យអន្តរការណ៍លើសរយ:ពេល៣០(សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ ចំនួនទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាបីដង។
ក្នុងករណីមិនបានបង់ប្រាក់ពិន័យអន្តរការណ៍លើសរយ:ពេល៦០(ហុកសិប) ថ្ងៃនៃថ្ងៃធ្វើការ មន្ត្រីមានសមត្ថកិច្ចត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។
នេះបើយោងតាមចំពោះមាត្រា១៤ថ្មី នៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាប និងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរូបអ្នក និងក្រុមគ្រួសារអ្នក ៕







