ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវចំនួន ២ខ្សែ ដែលត្រូវស្ថាបនាក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំស្រុក ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ២ខ្សែ ដែលស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ផ្លូវទាំង ២ខ្សែ រួមមាន៖
– ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល-ភូមិតាលោប្រវែង ៤.១៥ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករលាប្អៀរ។
– ខ្សែទី២ ពីផ្លូវលេខ ១៥០A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០B ភូមិតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងសរុប ១១.០៣៧ គីឡូម៉ែត្រ។
ផ្លូវទាំងពីរខ្សែនេះ លទ្ធផលសម្រេចបានប្រមាណ ៤៨%ហើយ៕ ប្រភព៖ រដ្ឋបាលខេត្ត





