ឯកឧត្តម ជុំ កុសល បានព្រលះ COMFREL ដឹងរឿងអត់ច្បាស់ ប្រញ៉ាប់តែបញ្ចេញមតិទាំងអត់ដឹងខ្យល់អីបែបហ្នឹង
ឯកឧត្តម ជុំ កុសល បានព្រលះ COMFREL ថា៖ <<ដឹងរឿងអត់ច្បាស់ ប្រញ៉ាប់តែបញ្ចេញមតិទាំងអត់ដឹងខ្យល់អីបែបហ្នឹង ?។ ការពិត ការផលិតរឿងភាគស្តីពីប្រវត្តិពិតរបស់សម្តេចតេជោហ៊ុន សែនដែលមានចំណងជើងថា ៖ « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី » នេះគឺមិនបានប៉ះពាល់ថវិកាជាតិ១កាក់ណានោះទេ គឺជាការផលិតដោយផលិតករល្បីៗ ដោយសុំសិទ្ធិផលិតត្រឹមត្រូវពីសម្តេចតេជោហ៊ុន សែន ហើយនឹងលក់ឲ្យទូរទស្សន៍បាយ័ន ។ រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» នេះបានផលិតជាល្ខោននិយាយយូរឆ្នាំមកហើយ និងបានចាក់ផ្សាយតាមវិទ្យុបាយ័នFM95Mhz ហើយក៏ត្រូវបានប្រជាពលរដ្ឋសំណូមពរជាច្រើន ឲ្យមានការផលិតចេញជាភាពយន្ត ។ ឥឡូវនេះសម្តេចតេជោហ៊ុន សែនដែលជាម្ចាស់នៃសាច់រឿងក៏ឯកភាពយល់ស្របតាមសំណូមពរ ហើយក៏អនុញ្ញាតិឲ្យក្រុមហ៊ុនមួយផលិតជាវីដេអូភាគ ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន ៕>>
COMFREL បានសរសេរចំណងជើង ដោយស៊ែរ RFA មានន័យដើមទាំងស្រុងថា <<ពលរដ្ឋរិះគន់លោក ហ៊ុន សែន ដែលយកលុយជាតិទៅផលិតភាពយន្តស្តីពីការតស៊ូរបស់លោក។ ការលើកឡើងបែបនេះ ក្រោយលោក ហ៊ុន សែន បញ្ជាឲ្យក្រុមការងារអន្តរក្រសួងរួមគ្នាបង្កើតភាពយន្តឯកសារស្តីពី ជីវិតរបស់លោក ដាក់ចំណងជើងថា កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី។>>