អភិបាលខេត្តកែបបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្តចុះរុះរេីរបងថ្មនិងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋ
ខេត្តកែប៖ អភិបាលខេត្តកែបបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរេីរបងថ្មនិងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហេីយកំពុងមានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ ការចុះរុះរើនេះ គឺដើម្បីរក្សាស្ថានភាពដើម និងបេីកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជនសម្រាប់ប្រេីប្រាស់ជាផលប្រយោជន៍សាធារណៈ ។
ក្នុងករណីនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍សាធារណៈរបស់រដ្ឋ។
នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ៕ អរគុណសន្តិភាព







