Detail Top Banner

អភិបាលរាជធានីឆ្លើយ​តប​នឹង​ការ​រិះគន់​មិន​សម​ហេតុផល ខណៈកាលពីម្សិល​មិញ​មាន​​ការឃាត់ខ្លួន​មនុស្ស​ ១៣​នាក់បន្ទោរ​បង់​នៅ​តាម​សួន​ច្បារ​សាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​កិច្ចប្រជុំ​មួយ​​នៅ​សាលារាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២១នេះ បានលើកឡើង​ថា ​សា​សា​រាជធានី​ភ្នំពេញ ​បាន​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ច្រើន​ហើយ តែ​ដោយ​សារ​តែ​ច​រិក​ មារយាទ​​មនុស្ស​មួយ​ចំនួន ដែល​តែងតែ​បត់ជើងតូច ឬ​ធំ​នៅ​តាម​ទី​សាធារណៈ​​លើ​​សួនច្បារ ឬ​ដើមឈើ ពាស​វាល​ពាស​កាល​មិន​ត្រឹមត្រូវ ខណៈ​នៅ​បរទេស ក៏​គ្មាន​ប្រទេស​ណា​សង់​បង្គន់ ១០០ម៉ែត្រមួយដែរ។

​ឯកឧត្តម បាន​មើល​ឃើញ ​គេ​ចូល​បញ្ចេញមតិ (​ខម​មិន​) ច្រើន​នៅ​​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​អ្នកខ្លះ​ ហាក់​រិះ​គន់​​មិន​អាច​ទទួលយក​បាន តែ​មាន​អ្នក​គាំទ្រ​យ៉ាងលើសលប់ យើង​មិន​ខ្វល់​ចំពោះ​អ្នក​រិះគន់​ប៉ុន្មាន​នាក់​នោះ​ទេ​ ។ ឯកឧត្តម ​អភិបាល​រាជធានី​បាន​មាន​ប្រសាសន៍​ថា «​គ្មាន​ប្រទេស​ណា​ធ្វើ​បង្គន់ ១០០ម៉ែត្រ​មួយ​នោះ​ទេ អត់​មាន​ទេ​ អស់​លោក ។ គេ​មាន​ផែនការ​ច្បាស់​ណាស់ ចេញ​ពីផ្ទះ​ត្រូវ​បត់​ជើងបត់ដៃ​តែ​ម្តង ទាំង​អាតូច អាធំ ឲ្យ​ហើយ​តែ​ម្តង… នេះ​ជា​ច​រិ​ក​អ្នក​នៅ​ទីក្រុង ។ មិនមែន​របៀប អ៊ីចឹង​ទេ ហើយ ៤ ឬ ១០គីឡូ (ម៉ែត្រ​) គឺ​មាន ១(​បង្គន់​)ហ្នឹង ហើយ​មាន​មួយ​ហ្នឹង​ គឺ​នៅ​ក្រោម​ដី​មើល​មិនឃើញ​ទៀត ទាល់តែ​អ្នក​ស្គាល់ » ។ អ៊ីចឹង​ឲ្យ​ច្បាស់​ផង កុំ​ចេះ​តែ​ខម​មិន មាន​មាត់ មាន​អណ្តាត​ចេះ​តែ​រលាស់​» ។

ឯកឧត្តម បាន​បន្ត​ថា បញ្ហានេះ មានមន្ត្រី​របស់យើងចូល​ខម​មិន​តប បញ្ជាក់​អំពី​បញ្ហា​នេះ​ដល់​អ្នក​រិះគន់​មួយ​ចំនួន ហើយ​បាន​ផ្តាំផ្ញើ​ថា តិច​គេ​ទៅ​នោម​លិច​ផ្ទះអ្នកឯងទៅ។ ឯកឧត្តម បាន​បន្ត​ថា រឿង​បង្គន់​សាធារណៈ​នេះ​ យើង​​មាន​ច្រើនហើយ បង្គន់​យើង​មាន​គ្រប់កន្លែង​ឲ្យ​គាត់បទជើង តែគាត់​អត់​ព្រម​ចូល​។ អាជ្ញាធរ​ក៏​មានការ​យោគយល់​ខ្លះ​ដែរ បើសិនជា​បងប្អូន​ខ្លះ​នៅ​ជាយ​​ក្រុង​ ដូច​ជា​នៅខណ្ឌព្រែក​ព្នៅ ឬ​ស្សី​កែវ ដែល​មាន​កំពត​ព្រៃ​អី គឺ​អាច​បត់ជើងតូច​អី​នោះ គឺ​អនុ​គ្រោះ​ដែរ «​ប៉ុន្តែ​នេះនៅ (ខណ្ឌ​ដូនពេញ ចំការមន បឹង​កេងកង ៧​មក​រា អី ទទួលយក​ម្តេច​កើត ទទួលយក​មិន​បាន​ទេ​» ។

ឯកឧត្តម បាន​បន្ត​ទៀតថា «​នេះជា​សារជាតិ​មួយ គឺថា​អត់​មាយា​ទ​» សម្រាប់​អ្នក​ដែល​តែងតែ​បត់​ដៃជើង នៅ​តាម​ទី​សួនច្បារ​សាធារណៈ ។

កាលថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​ ម្សិលម៉ិញរដ្ឋបាល​ខណ្ឌដូនពេញបាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោរបង់​នៅ​តាម​សួនច្បារ​សាធារណៈ តាមគល់ឈើ និង​នៅទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត បាន​ចំនួន​១៣​នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ យក​មក​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌដូនពេញ ៕ កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង