ព្រឹកនេះ! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់
គិតត្រឹមវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៥៣នាក់ ចំនួនសំរាកពេទ្យកេីន ៥៧នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៩៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នានិងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។